ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីមនុស្សធម៌ដែលរៀបចំដោយ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា

ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីមនុស្សធម៌ដែលរៀបចំដោយ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AMCHAM Cambodia) ដើម្បីប្រមូលថវិកាសប្បុរសជន សម្រាប់គាំទ្រដល់ការដឹកជញ្ជូនវត្ថុ​បុរាណ​ខ្មែរ​ដែលត្រូវបានលួចយកចេញពីប្រទេសកម្ពុជាកាលពីសម័យសង្គ្រាម វិលត្រលប់ពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាវិញ៕