ជំងឺសរសៃប្រសាទរើឡើង កូនចៅមិននៅ ក៏ស្ទុះវាយប្រពន្ធខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម

 

ភ្នំពេញ÷ បុរសម្នាក់វាយសម្លាប់ប្រពន្ធខ្លួនឯង
បណ្ដាលឲ្យស្លាប់យ៉ាង​អាណោចអាធម៌​ កាលពីវេលាម៉ោង១រសៀល នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣​ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះ ស៊ាង សេត អាយុ៥៩ឆ្នាំ និងជនរងគ្រោះមានឈ្មោះ លី សុភា អាយុ៥៤ឆ្នាំ អ្នកទាំងពីរជាប្តីប្រពន្ធ និងរស់នៅចំណុចកើតហេតុខាងលើទាំងអស់គ្នា។

តាមប្រភពព័ត៌មានខាងលើដែលទទួលបាន
ជនសង្ស័យឈ្មោះ ស៊ាង សេត និងជនរងគ្រោះមានឈ្មោះ លី សុភា នៅក្នុងផ្ទះកើតហេតុតែ​ ២នាក់ ដោយ​កូនចៅ​រវល់​ចេញទៅក្រៅអស់ ស្រាប់តែជំងឺសរសៃប្រសាទ ជនសង្ស័យរើឡើងវិញ ក៏បានវាយសម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងថ្លុកឈាម៕