សាលាអនុគណ ស្រុកបាទី បានចាប់ផ្សឹក ភិក្ខុ នួន ឆានី ជាគ្រូសូត្រឆ្វេង រួចរាល់ហើយ ហើយប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត ករណី ប្រើហិង្សា លើសាមណេរ

សាលាអនុគណ ស្រុកបាទី បានចាប់ផ្សឹក ភិក្ខុ នួន ឆានី ជាគ្រូសូត្រឆ្វេង វត្ត ទ្រព្យគរ រួចរាល់ហើយ និងបានប្រគល់ ជូនសមត្ថកិច្ច ដោះស្រាយ តាមនីតិវិធីច្បាប់បន្ត។

សូមបញ្ជាក់ថា វត្ត ទ្រព្យគរ ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សាលាអនុគណ ស្រុកបាទី។

សាលាអនុគណ ស្រុកបាទី បានចាប់ផ្សឹក ភិក្ខុ នួន ឆានី អាយុ ៣២ឆ្នាំ ជាគ្រូសូត្រឆ្វេង វត្ត ទ្រព្យគរ មូលហេតុ ប្រើហិង្សា លើសាមណេរ ដោយយកចាន វាយលើព្រះកេស បណ្ដាលឱ្យមានរបួសធ្ងន់ កាលពីវេលាម៉ោង ១១និង០០ ថ្ងៃត្រង់ ទី២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅវត្ត ទ្រព្យគរ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ៕