ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  បានអញ្ជើញចុះហត្ថលេខា លើលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹង កងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន តាមរយៈប្រព័ន្ធវីដេអូ(VTC)

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះហត្ថលេខា លើលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង កងទ័ពជើងគោក
នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹង កងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន តាមរយៈប្រព័ន្ធវីដេអូ(VTC)។