ជនមិនស្គាល់មុខអារ.ក ប្លន់សម្លាប់នារីម្នាក់យកទ្រព្យសម្បត្តិប្រមាណជាង ៦០ម៉ឺនដុល្លារ នៅក្នុងកាស៊ីណូណាហ្គាវើលទី១ រាជធានីភ្នំពេញ

ភ្នំពេញ (ព័ត៍មានបឋម)៖ ជនមិនស្គាល់មុខអារ. ក ប្លន់សម្លាប់នារីម្នាក់យកទ្រព្យសម្បត្តិអស់ប្រមាណជាង ៦០ម៉ឺនដុល្លារ កាលពីវេលាម៉ោង១០៖០០នាទីយប់ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងកាស៊ីណូណាហ្គាវើលទី១ ក្នុងបន្ទប់ទឹកជាន់ទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នារីរងគ្រោះខាងលើ មានឈ្មោះ ហ្គិច ជាអ្នករកស៊ីទទួលបញ្ចាំ នៅក្នុងកាស៊ីណូណាហ្គាវើលទី១ តែម្តង។

សមត្ថកិច្ច បានដឹកសពស្រ្តីរងគ្រោះខាងលើទៅតម្កល់នៅវត្តទឹកថ្លា និង មានកម្លាំង សមត្ថកិច្ច យាម សព យ៉ាងតឹងរឹង៕