លោក ស៊ីម រ៉េត ជាមន្រ្តីពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ផ្នែកបេតិកភណ្ឌ ប្រញាប់យកលុយ ៣២៥០ដុល្លារ ឲ្យម្ចាស់លុយវិញ

បើតាមប្រភពព័ត៌មានដែលទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV)ទទួលបានពីជនរងគ្រោះម្នាក់បានប្រាប់ឲ្យដឹងថា
ឈ្មោះ ស៊ីម រ៉េត បានប្រាប់ជនរងគ្រោះថាខ្លួនជាមន្រ្តីពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ផ្នែកបេតិកភណ្ឌ ដោយបាននិយាយឲ្យជនរងគ្រោះជឿក្នុងន័យរាប់អានគ្នា រហូតដល់ឈ្មោះ ស៊ីម រ៉េត បានយកលុយពីជនរងគ្រោះចំនួន ៣២៥០ដុល្លា ដើម្បីយកទៅប៉ាវគេផឹកស៊ីដើម្បីឲ្យគេជួយការងារដល់ជនរងគ្រោះ តែទីបំផុតអស់រយះពេលជាច្រើនខែ បែជាគ្មានបានផល។ ហើយជនរងគ្រោះព្យាយាម តេទូរស័ព្ទ ទៅ លោក ស៊ីម រ៉េត តែជួនលើកទូរស័ព្ទ តែអត់លើកទូរស័ព្ទ ហើយបើលើកគឺសន្យាថ្ងៃនេះថ្ងៃនោះរហូត ដោយសន្យាមិនចេះចប់មិនចេះហើយ រហូតដល់បច្ចុប្បន្ននេះគឺជនរងគ្រោះតេទូរស័ព្ទ ទៅ លោក ស៊ីម រ៉េត ឈប់លើកទូរស័ព្ទតែម្តង។

ដោយកង្វល់របស់ជនរងគ្រោះ អស់ទំនុកចិត្តជាមួយ លោក ស៊ីម រ៉េត ដោយសន្យាសងលុយវិញ ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ ដោយសន្យារាប់ខែមិនចេះចប់មិនចេះហើយ ធ្វើឲ្យជនរងគ្រោះតេទូរស័ព្ទទៅមិត្តភ័ក្រ ស៊ីម រ៉េត ដែលជាដៃគូររងស៊ីជាមួយគ្នា ដោយមិត្តភ័ក្រ លោក ស៊ីម រ៉េត បានសន្យាសងលុយនោះជំនួស លោក ស៊ីម រ៉េត តែទីបំផុត បានតែសន្យាខ្យល់ ហើយនិយាយជាមួយជនរងគ្រោះថាបើលេងគឺមិនឈ្នះ លោក ស៊ីម រ៉េត នោះទេ ដោយ លោក ស៊ីម រ៉េត គាត់មានមេធាវីរបស់គាត់ធ្វើការ៕