រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះមកដល់ចំណុចទីតាំងអគ្គិភ័យឆាប់ឆេះកាស៊ីណូហ្រ្គេនដាយមុិន ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ÷ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះមកដល់ចំណុចទីតាំងកើតហេតុអគ្គិភ័យឆាប់ឆេះកាស៊ីណូហ្រ្គេនដាយមុិន ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ។

នៅយប់កណ្តាលអាធ្រាត នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មានហេតុការអគ្គិភ័យឆាបឆេះអាគារក្រុមហ៊ុនហ្គ្រែនដាយមេនរីសត Royal G Club ស្ថិតនៅទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ភ្លាមៗនោះ ទាំងមន្រ្តីជំនាញ ទាំងសមត្ថកិច្ចជំនាញ គ្រប់លំដាក់ថ្នាក់នៅក្នុងខេត្ត នៅក្នុងក្រុង បានសហការគ្នា ធ្វើការសង្រ្គោះ និងបាញទឹកពន្លត់អគ្គីភ័យ។

តាមប្រភពជំនាញចេញពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា អគ្គីភ័យឆាបឆេះតាំងពីយប់កណ្តាលអាធ្រាតថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ និងមកដល់ម៉ោងនេះភ្លើងនៅតែបន្តឆាប់ឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕