បុរសម្នាក់ បានជិះម៉ូតូ១គ្រឿង មកបញ្ចប់ជីវិតនៅលើស្ពានអ្នកលឿង

រឿងដដែលបានកើតឡើងនៅលើមនុស្សដែលគិតខ្លី ដោយយកអាយុជីវិតមកលេងសើច ដែលគិតថា ឈាមរបស់ អ្នកម្តាយ ញើសរបស់ លោកឪពុក ប្រៀបមិនបានការបញ្ចប់ជីវិតខ្លួនឯងត្រឹមមួយពព្រិចភ្នែក។

ដូចជារឿងមួយនៅលើស្ពានអ្នកលឿងនៅថ្ងៃនេះអញ្ជឹង ដោយអ្នកដំណើរបានប្រទៈឃើញ បុរសម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកHondaDream ស៊េរីឆ្នាំ2019 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1G-6745 មកឈប់កណ្តាលស្ពាន អ្នកលឿង រួចលោតចូលក្នុងទឹកបាត់ ដោយទុកម៉ូតូចោល។

ភ្លាមៗពេលទទួលបានព័ត៌មានមួយនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានចុះមកដល់ចំណុចកើតហេតុនៅលើស្ពានអ្នកលឿង ដើម្បីពិនិត្យមើល និង កំពុងព្យាយាមស្វែងរកសាច់ញាតិ៕