ប្រជាពលរដ្ឋ មានការសង្ស័យ មកលើ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ថា សកម្មភាព ចុះកាត់សំយ៉ាបផ្សារ ក្នុងបុរី លឹម ឈាងហាក់ ជាការរៀបចំឆាកល្ខោន

 

ភ្នំពេញ÷ រឿងនឹកស្មានមិនដល់ ដែល លោក ហែម ដារិទ្ធ ក្នុងនាមជាអភិបាលខណ្ឌមានជ័យ គ្រប់គ្រងខណ្ឌទាំងមូលតែដូចជារៀបចំរឿងលេងឆាកល្ខោន ដែលគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះកាត់សំយ៉ាបផ្សារ ក្នុងបុរី លឹម ឈាងហាក់ ហើយ ហើយបានប្រមូលសម្ភារៈយករក្សារទុកនៅសាលាខណ្ឌដើម្បីដោះស្រាយទៅតាមច្បាប់ តែទីបំផុតម្ចាស់ផ្សារបានរៀបចំឲ្យអាជីវករលក់ដូរឡើងវិញ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយ លោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ និងលោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានចុះកាត់សំយ៉ាបផ្សារ ក្នុងបុរី លឹម ឈាងហាក់ ដែលបានសាងសង់ រំលោភយកចិញ្ចើមផ្លូវ ស្ថិតនៅភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសម្ភារៈត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីនៃច្បាប់។

តែទីបំផុត ថ្មីៗនេះ សំយ៉ាបដែលកាត់ និងរុះរើត្រូវបានម្ចាស់ផ្សារបានរៀបចំឡើងវិញនៅចំណុចដដែល ដែលជាការសង្ស័យមួយយ៉ាងធ្ងន់ធ្ងរមកលើ លោក ហែម ដារិទ្ធ ថា ការអនុវត្តរបស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយ លោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ និងលោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីប្រមូលសេដ្ឋកិច្ច ចូលសាលាខណ្ឌ។

ប្រភពជាច្រើនបាននិយាយថា មូលហេតុអ្វី គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះអនុវត្តតែចំណុចផ្សារតែមួយចំហៀងខាងកើតបន្តិច ចុះផ្ទះអ្នកលក់ដូរនៅជាប់ផ្សារជាច្រើន ហើយមានការកកស្ទះចរាចរណ៍ជាច្រើនដូចគ្នាមិនចុះអនុវត្ត។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រង់ចាំការបំភ្លឺ ពី លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!