សំណាង១០០លើ១០០សំណាង ដែលក្មេងស្រីម្នាក់នេះនៅមានជីវិត ក្នុងចំណោម១៣នាក់ រកឃើញសព ១០នាក់ និង២នាក់ទៀតមិនទាន់រកឃើញ

 

សំណាង១០០លើ១០០សំណាង ដែលក្មេងស្រីឈ្មោះ វី ចាន់បូរ៉ា អាយុ ១២ឆ្នាំ រួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការឧប្បត្តិហេតុ (លិចទូកដទទឹង) កាលពីវេលាម៉ោង១៩”០០នាទី​ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ដែលជួបឧប្បត្តិហេតុ (លិចទូកដទទឹង) មានសិស្សសាលាសរុបចំនួន ១៣នាក់ រកឃើញសព ១០នាក់ នៅរស់ម្នាក់ បាត់ខ្លួន២នាក់ទៀតមិនទាន់រកឃើញ។

បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត៕