ក្លឹប X-ZOOM យប់មិញវាយគ្នាដូចក្នុងខ្សែភាពយន្តចិនរវាងក្រុមសន្តិសុខក្លឹប និងក្រុមអ្នកចូលរាំលេងសប្បាយ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ

 

ភ្នំពេញ៖ ក្លឹប X-ZOOM យប់មិញវាយគ្នាដូចក្នុងខ្សែភាពយន្តចិនរវាងក្រុមសន្តិសុខក្លឹប និងក្រុមអ្នកចូលរាំលេងសប្បាយ នៅវេលាម៉ោង៣និង៣៥នាទីយប់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្លឹប X-ZOOM ចង់ក្លាយជាសេនារិយោក្តៅរួចទៅហើយ រវាងក្រុមអ្នកចូលទៅផឹកស៊ី រាំលេងសប្បាយ និងក្រុមសន្តិសុខក្លឹប គ្រាន់តែគេឆ្ងល់ថា មូលហេតុអ្វី រាល់ពេលដែលមានរឿងនៅក្នុងក្លឹបហើយរហូតដល់ក្រុមសន្តិសុខក្លឹបព្រួតគ្នាដេញវាយភ្ញៀងចូលទៅផឹកស៊ី រាំលេងសប្បាយ បែជាសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ ចុះមកមានវិធានការចំពោះតែភ្ញៀងចូលទៅផឹកស៊ី រាំលេងសប្បាយ ឯក្រុមសន្តិសុខក្លឹប រួចខ្លួនតែរហូត៕